មូលហេតុដែលស្ត្រីឈឺសុដន់មុនពេលមករដូវ និងវិធីបំបាត់ការឈឺចាប់
មូលហេតុអ្វីបានជាឈឺសុដន់មុនពេលមករដូវ? នេះគឺដោយសារតែអ័រម៉ូន។ ការកើនឡើងអ័រម៉ូន Estrogen មុនការបញ្ចេញពងអូវុលបង្កឱ្យបំពង់សុដន់រីកមាឌ ខណៈការកើនឡើងអ័រម៉ូន Progesterone អំឡុងមួយសប្តាហ៍ មុនរដូវមកដល់បានជំរុញឱ្យមានការលូតលាស់ក្រពេញទឹកដោះ។ ជាលទ្ធផលធ្វើឱ្យសុដន់ឈឺចាប់ ឬហើម នៅមុនពេលមករដូវ។
ដើម្បីបំបាត់ការឈឺចាប់ ត្រូវព្យាយាមពាក់អាវត្រនាប់ដែលមិនតឹងពេក លេបថ្នាំបំបាត់ការឈឺចាប់ និង ហាត់ប្រាណឱ្យបានទៀងទាត់។ លោកអ្នកត្រូវកាត់បន្ថយជាតិកាហ្វេអ៊ីន អំបិល និងអាហារសម្បូរខ្លាញ់អំឡុងសប្តាហ៍ មុនពេលមករដូវ។ លោកអ្នកក៏អាចសួរវេជ្ជបណ្ឌិតអំពីការផឹកថ្នាំវីតាមីន B6 វីតាមីន E និងថ្នាំ Evening Primrose Oil។ បន្ទាប់ពីរដូវបានចាប់ផ្តើម បញ្ហាឈឺសុដន់នឹងបាត់ទៅវិញ។ ទោះយ៉ាងណា ប្រសិនបើការឈឺសុដន់បន្តរាល់ថ្ងៃអស់ពីរបីសប្តាហ៍ ឬប្រែជាអាក្រក់ជាងនេះ ឬ ឈឺត្រង់សុដន់នៅកន្លែងជាក់លាក់ណាមួយ សូមទៅជួបវេជ្ជបណ្ឌិត៕


Post a Comment