៦ សំណួរដែលមនុស្សស្រីចង់សួរ តែមិនហ៊ានសួរពេលកំពុងរួមភេទ
មនុស្សស្រីជាច្រើនតែងតែមានសំនួរនិងចម្ងល់ផ្សេងៗទាក់ទងទៅនឹងការរួមភេទរបស់ពួកគេ ខណៈដែលសំនួរទាំងអស់នោះ ពេលខ្លះពិបាកនឹងហារមាត់សួរខ្លាំងណាស់។ ខាងក្រោមនេះ កញ្ញា សូមលើកយកសំនួរទាំងអស់នោះ មកបង្ហាញប្រិយមិត្តទាំងអស់គ្នា៖
១.តើយើងរួមភេទដូចក្នុងរឿងវីដេអូដែរអត់?៖នេះជាសំនួរដំបូងដែលមនុស្សស្រីតែងតែចង់ដឹង ព្រោះនៅក្នុងវីដេអូភាគច្រើនមានភាពផ្អែមល្ហែមខ្លាំងណាស់ ហើយស្ទើរតែទាំងអស់ទៅហើយដែលគ្មានបង្ហាញឱ្យស៊ីជម្រៅអ្វីនោះទេ។ លើកលែងតែវីដេអូសិចតែម្ដង ដែលបង្ហាញឱ្យឃើញច្បាស់ៗ។
២.តើលិង្គរបស់បង អាចបាក់ដែរអត់?៖មនុស្សស្រីតែងតែមានចម្ងល់ថាហេតុអ្វីបានជាលិង្គរបស់មនុស្សប្រុសនឹងរឹង ពេលរួមភេទ ខណៈដែលពេលធម្មតាវិញគឺទន់និងជ្រាយសោះហ្នឹង។
៣.តើមានឆ្លងមេរោគអត់ នៅពេលរួមភេទនេះ?៖នរណាក៏ខ្លាចការឆ្លងមេរោគដែរ ព្រោះជាក់ស្ដែងក្នុងសង្គមបច្ចុប្បន្នការឆ្លងមេរោគនេះ មានច្រើនតាមរយៈការរួមភេទ ដូច្នេះហើយភាគីខាងស្រីដែលមិនសូវខ្លាំងខាងលើគ្រែនេះ ប្រាកដជាឆ្ងល់ជាក់ជាមិនខាន។៤.តើខ្ញុំគួរតែធ្វើអារម្មណ៍បែបណាទើបអាចឱ្យបងសប្បាយបាន?៖មនុស្សស្រីពិតជាចង់ផ្គាប់ចិត្តបុរសខ្លាំងណាស់ជាមួយរឿងលើគ្រែនេះ ប៉ុន្តែពួកគេអាចនឹងមិនដឹងថាត្រូវធ្វើយ៉ាងណាល្អនោះទេ។
៥.តើទំហំពិតជាធ្វើឱ្យមានការឈឺចាប់មែនឬអត់?៖គេតែងតែនិយាយថាបើលិង្គបុរសធំ គឺពិតជាធ្វើឱ្យនារីឈឺចាប់ណាស់នៅពេលរួមភេទ ដូច្នេះហើយនេះជាចម្ងល់មួយសម្រាប់មនុស្សស្រីដែលចង់ដឹងខ្លាំង។
៦.តើអាចរួមភេទនៅពេលមករដូវឬមានផ្ទៃពោះបានអត់?៖នេះគឺជាសំនួរមួយដែលមនុស្សស្រីភាគច្រើននៅតែឆ្ងល់ បើទោះជាមានការចុះផ្សាយច្រើនយ៉ាងណាក៏ដោយ៕ប្រភព៖ sabay

Post a Comment