ការរួមភេទតាមមាត់រួមចំណែកចំពោះការកើនឡើងយ៉ាងខ្លាំងនូវជំងឺមហារីកក្បាល
ការសិក្សាថ្មីមួយបានអះអាងថា ការរួមភេទតាមមាត់ (Oral Sex) បានជួយរួមចំណែកក្នុងការកើនឡើងជំងឺមហារីកក្បាលក្នុងចំនួនយ៉ាងច្រើន។ នេះបើតាមវេបសាយ Metro ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១០ កក្កដា។
អង្គការសមាគមមហារីកអាមេរិក បាននិយាយថា អមជាមួយគ្រឿងស្រវឹង និងបារី ជំងឺមហារីកមាត់ ក្បាល ក និងបំពង់ក បានកើនឡើងជាង ២០០ ភាគរយគិតចាប់តាំងពីទសវត្សរ៍ ១៩៨០។
អ្នកស្រាវជ្រាវ Iain Morgan ដែលជាវេជ្ជបណ្ឌិត បាននិយាយថា “នេះជាជំងឺឆ្លងដែលកំពុងកើតឡើង ហើយវានឹងបន្តកើតឡើងទៀត។ យើងត្រូវតែគ្រប់គ្រងវា”។
លោកបានបន្ថែមថា “ខ្ញុំគិតថា ភស្តុតាងបានលើកឡើងថា ការកើនឡើងក្នុងការរួមភេទតាមមាត់គឺជាមូលហេតុនៃករណីជំងឺមហារីកក្បាល និងក បង្កឡើងដោយវីរុស HPV វិជ្ជមាន”។
វីរុស HPV គឺជាជំងឺដែលប៉ះពាល់ស្បែក និងអាចបង្កជាជំងឺមហារីក។ ហើយយោងតាមទីភ្នាក់ងារសុខភាពអង់គ្លេស NHS វីរុសនេះឧស្សាហ៍កើតនៅស្បូន រន្ធគូថ មាត់ និងបំពង់ក។
យោងតាមការសិក្សារៀបចំដោយមជ្ឈមណ្ឌលមហារីក VCU Massey (VCU Massey Cancer Center) មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ ដែលកើតមហារីកពាក់ព័ន្ធនឹងវីរុស HPV នឹងស្លាប់។
លោកវេជ្ជបណ្ឌិត Laurence DiNardo បាននិយាយថា មនុស្សសកម្មខាងផ្លូវភេទ ៩០ ភាគរយនឹងប៉ះផ្ទាល់ជាមួយវីរុស HPV ទោះបីមនុស្សភាគច្រើនមិនឆ្លងវាក៏ដោយ។
ប៉ុន្តែសម្រាប់អ្នកដែលវិវត្តជំងឺមហារីក ការពិនិត្យរករោគសញ្ញាដំបូងគឺពិតជាលំបាកណាស់ ព្រោះដុំសាច់របស់វាពិបាកស្វែងរក។ លោកបន្ថែមថា “វាលាក់ខ្លួនយ៉ាងសម្ងាត់នៅក្នុងជាលិកាអាមីដាស់ ដូច្នេះវាមិនងាយរកឃើញស្រួលៗទេ”។
ជំងឺមហារីកមាត់ដោយសារ HPV អាចប្រើពេលច្រើនឆ្នាំទម្រាំពិនិត្យឃើញ បើទោះបីជាវាវិវត្តខ្លួនជាង ១ ទសវត្សរ៍ក៏ដោយ៕

Post a Comment