អ្វីដែលអ្នកត្រូវដឹង បើចង់រួមភេទក្រោយពេលប្រពន្ធឆ្លងទន្លេរួច
នៅពេលមានផ្ទៃពោះមិនមែនមានន័យថា ជីវិតផ្លូវភេទរបស់អ្នកត្រូវបានបញ្ចប់នោះទេ។ គ្រូពេទ្យភាគច្រើនបានផ្តល់អនុសាសន៍ថា ស្ត្រីគ្រប់រូបត្រូវរង់ចាំយ៉ាងហោចណាស់ ៦ សប្តាហ៍ក្រោយពេលសម្រាលកូនរួច។ ដោយសារតែទ្វារមាសត្រូវចំណាយពេលសម្រាកព្យាបាលរបួសឲ្យត្រឡប់មកភាពដើមវិញ។
ជាមួយគ្នានេះផងដែរ ដោយសារតែកម្រិតអ័រម៉ូន Estrogenមានកម្រិតទាប ហើយចំណង់ផ្លូវភេទរបស់ស្ត្រីមានការធ្លាក់ចុះ, ភាគច្រើនទ្វារមាសស្ងួតជាងពេលធម្មតា បង្កឲ្យមិនស្រួលក្នុងការរួមភេទ។ អ្នកជំនាញភាគច្រើនបានផ្តល់អនុសាសន៍ ឲ្យប្រើទឹករំអិលនៅលើទ្វារមាស ហើយធ្វើលំហាត់ប្រាណឲ្យទៀងទាត់។
បញ្ហាមួយទៀត ដែលអ្នកត្រូវយកចិត្តទុកដាក់ក្នុងពេលរួមភេទក្រោយពេលឆ្លងទន្លេរួច គឺ ប្រយ័ត្នមានកូនមួយទៀត ព្រោះពេលនេះអូវុលមនុស្សស្រីកំពុងតែបញ្ចេញ។
មួយវិញទៀត ការប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតក្នុងពេលនេះបង្កឲ្យមានគ្រោះថ្នាក់ ព្រោះវាអាចបង្អាក់ដល់កម្រិតអ័រម៉ូនរបស់រាងកាយ និងប៉ះពាល់ដល់ការបំបៅដោះកូន។ ដូច្នេះហើយ វិធីល្អបំផុតអ្នកត្រូវប្រើប្រាស់ស្រោមអនាម័យតែប៉ុណ្ណោះ៕


Post a Comment